ឃាត់ខ្លួនអ្នករត់ឡានតាក់សុីម្នាក់ ក្រោយពីចាប់រំលោភនារី រងគ្រោះបានសម្រេចនៅលើរថយន្ត

ព្រៃវែង៖​ ​សមត្ថកិច្ច​នគរបាល​បាន​ឃាត់​ខ្លួន​បុរស​ជា​អ្នក​រត់​ឡាន​តាក់ស៊ី​ម្នាក់​ ក្រោយ​ធ្វើ​សកម្មភាព​ចាប់​រំលោភ​នារី​ម្នាក់​បាន​សម្រេច​នៅ​លើ​រថយន្ត។​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ល្មោភកាម​ខាង​លើ​បាន​ធ្វើ​ឡើង​កាល់​ពី​ថ្ងៃ​ទី​ ២៦​ខែ​មេសា ​ឆ្នាំ​២០២០ ​វេលា​ម៉ោង ​១២​និង​៤៣នាទី ។




សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ច្រេស ​ស្រុក​មេសាង ​បាន​ឱ្យ​ដឹង​ថា​​ ក្រោយ​ពី​បាន​ទទួល​បណ្ដឹង​ពី​ឈ្មោះ ​ឆ ខ ភេទ​ស្រី​អាយុ ​៣៣ ឆ្នាំ​រស់​ ឃុំ​ម្រាម​ ស្រុក​មាស​ហែក ​ខេត្ត​ស្វាយរៀង​ថា​ ខ្លួន​ត្រូវ​បាន​ឈ្មោះ ខុន រិត ភេទ​ប្រុស​អាយុ ២៩ ឆ្នាំ​នៅ​ភូមិបឹង ឃុំច្រេស ស្រុកមេសាង មុខ​របរ​តៃ​កុង រថយន្ត ដឹក​អ្នក​ដំណើរ​ពី​ភ្នំពេញ ​មក​ស្រុក​មេសាង ​បាន​ធ្វើ​សកម្មភាព​ចាប់​បង្ខំ​ខ្លួន​រំលោភ​សេពសន្ថវៈ​​បាន​សម្រេច​ នៅលើរថយន្ត ​របស់​ជន​សង្ស័យ ក្រោយ​ពី​ដាក់​មនុស្ស​អស់ ​សល់​តែ​ខ្លួន​និង​តៃ​កុងទ្បាន នៅ​វេលា​ម៉ោង ​៩និង៣០នាទីយប់ថ្ងៃ ទី២៥​ខែ​មេសា​ឆ្នាំ២០២០​​ នៅ​ចំណុច​វាល​លើ​ផ្លូវ​លំ​ ក្នុង​ភូមិ​ប្រហ៊ារ ​ឃុំច្រេស ស្រុក​មេសាង​ខេត្ត​ព្រៃវែង ។ 



ក្រោយ​ពី​ទទួល​បណ្តឹង​ភ្លាម ​ជំនាញ​នគរបាល​ស្រុក ចុះ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ច្រេស ​បើក​ការ​ស៊ើប​​អង្កេត​ ឈាន​ដល់​នាំ​ខ្លួន​ជន​សង្ស័យ​ឈ្មោះ ​ខុន រិត និង​រថយន្ត របស់​ជន​សង្ស័យ មក​សាក​សួរ ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ច្រេស​ ហើយ​ក្រោយ​ពី​សួរ​នាំ ​ជន​សង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិត​ជា​បាន​ចាប់​បង្ខំ​រំលោភ​បាន​សម្រេច​ ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ​ឆូយ ខី ​នៅ​លើ​រថយន្ត​របស់​ខ្លួន​ពិត​ប្រាកដ​មែន កាល​ពី​យប់​ថ្ងៃ​ទី​២៤ ខែ​មេសា​ ឆ្នាំ​២០២០​ កន្លងទៅ ដោយ​សារ​ជន​រង​គ្រោះ​ជិះ​រថយន្ត​របស់​ខ្លួន​ពី​ភ្នំពេញ ​មក​ស្រុក​កំណើត​ភូមិតា​ទ្រូ​ ឃុំ​ម្រាម ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង។
បច្ចុប្បន្ន រថយន្ត និង​ជនសង្ស័យ ខុន រិត​ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​នាំ​មក​ អធិការដ្ឋាន​នគរបាល​ស្រុក​មេសាង ​ដើម្បី​បន្ត​នីតិវិធី​ និង​ត្រៀម​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ចាត់​ការ​តាម​ច្បាប់​៕

ប្រភព: Khnews




សូមជួយ Like Page: https://www.facebook.com/totalwholesale/ ដើម្បីទទួលពត៌មានថ្មីៗ

0 Response to "ឃាត់ខ្លួនអ្នករត់ឡានតាក់សុីម្នាក់ ក្រោយពីចាប់រំលោភនារី រងគ្រោះបានសម្រេចនៅលើរថយន្ត"

Post a Comment